អានតួអត្ថបទ
កម្ពុជា-វ៉ាក់សាំងកូវីដ១៩

កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីឥណ្ឌា

​បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​លាន​ដូ​ស​ពី​ប្រទេស​ចិន​រួចមក​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​នៅ​ចន្ទ​ទី​១​៨​មករា​នេះ​ ​បាន​ស្នើសុំ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ​។​ ​ការ​ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​ ​នៅ​ពេលនេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​មួយ​នា​ព្រឹកនេះ​ ​រវាង​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជាមួយនឹង​ឯកអគ្គ​រដ្ឋ​ទូ​តឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​លោកស្រី​ ​D​e​v​y​an​i​ U​t​t​am​k​h​o​brag​a​d​e​ ​នៅ​វិមាន​សន្តិភាព​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ការស្នើសុំជំនួយជាវ៉ាក់សាំងបង្ការកូវីដ១៩ពីឥណ្ឌាដោយសារកម្ពុជាមើលឃើញថា ប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង៣០០លាននាក់នៅក្នុងឆ្នាំនេះ។ បើតាមលោក ហ៊ុន សែន វ៉ាក់សាំងដែលផ្ដល់ដោយចិនអាចនឹងមិនគ្រប់គ្រាន់តាមតម្រូវការសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែនៅមិនទាន់មានចម្លើយតបបែបណានៅឡើយពីខាងភាគីឥណ្ឌា ជុំវិញការស្នើសុំវ៉ាក់សាំងបង្ការកូវីដ១៩ របស់លោកនាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ។

គួរកត់សម្គាល់ដែរថា ការស្នើសុំវ៉ាក់សាំងកូវីដ១៩ពីឥណ្ឌានៅពេលនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីចិនប្រកាសថានឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១លានដូស។ ការទទួលយកវ៉ាក់សាំងរបស់ចិននៅពេលនេះ ជាការវិវត្តថ្មីមួយផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជានឹងទទួល ឬទិញតែវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ក្រោមគំនិតផ្ដួចផ្ដើមពី COVAC តែប៉ុណ្ណោះ។ បើតាម លោក ហ៊ុន សែន ការទទួលយកវ៉ាក់សាំងរបស់ចិនមកប្រើប្រាស់នៅពេលនេះ គឺដោយសារតែមានភាពចាំបាច់។

ជាមួយគ្នានេះ លោក​វេជ្ជ​បណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​នៃ​​រាជបណ្ឌិត​សភា​កម្ពុជា​លើកឡើងថា  កម្ពុជាមិនអាចរង់ចាំការទទួលស្គាល់គុណភាពវ៉ាក់សាំងពីអង្គការសុខភាពពិភពលោកចាំបញ្ជាទិញនោះទេ ព្រោះនេះជាភាពចាំបាច់សម្រាប់សុខភាពសាធារណៈ។ ចំណែកសាធារណៈជនក៏មិនគួរបារម្ភពេកទេ អំពីគុណភាពវ៉ាក់សាំងរបស់ចិន ដោយសារថ្នាក់ដឹកនាំរបស់គេបានចាក់វារួចទៅហើយ។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងជាក់លាក់នៅឡើយទេថា រដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំជំនួយថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីប្រទេសជាមិត្តប៉ុន្មាន ហើយសម្រេចចិត្តទិញខ្លួនឯងប៉ុន្មាននោះទេ ខណៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយក្រសួងហិរញ្ញវត្ថុ កំពុងបើកការពិគ្រោះគ្នានៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ