សេចក្តីប្រកាសពត៌មានស្តីពីព្រឹត្តិការណ៍យោគៈអន្តរជាតិ

ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញបានប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៧ ឆ្នាំ២០២១។ ការប្រារព្ធពិធីយោគៈនៅឆ្នាំនេះត្រូវបានរៀបចំឡើងដោយមានចំនួនអ្នកចូលរួមតិចតួចដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ដោយគោរពតាមបទដ្ឋានគំលាតសង្គមនិងអនាម័យជាដើម។ ទោះយ៉ាងណាក៏ដោយការចូលរួមរបស់អ្នកចូលចិត្តយោគៈ និងសាធារណៈជនអាចចូលរួមពីគេហដ្ឋានរៀងៗ ខ្លួនតាមរយៈសកម្មភាពតាមអនឡាញដូចជាវគ្គបង្រៀនយោគៈអនឡាញ សំណួរចម្លើយស្តីពីយោគៈសិក្ខាសាលាយោគៈ ។ល។ ការប្រកួតប្រជែងលើរូបភាពហាត់យោគៈ​ដែលធ្វើឡើងដោយស្ថានទូត។ លោកជំទាវ វេជ្ជបណ្ឌិត Devyani Khobragade ដែលជាអ្នកហាត់យោគៈដោយផ្ទាល់ក៏បានជម្រុញ និងលើកទឹកចិត្តដល់អ្នកចូលរួមដោយបានបង្ហោះរូបយោគៈរបស់លោកជំទាវនៅលើបណ្តាញសង្គម។

ដោយសារតែគោលការណ៍នៃប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដែលបានកំណត់ការជួបជុំមនុស្សមិនឲ្យលើសពី ១៥នាក់ឡើយ ដូច្នេះហើយការប្រារព្ធទិវាយោគៈអន្តរជាតិឆ្នាំ២០២១ ត្រូវរៀបចំឡើងនៅតែទីក្រុងភ្នំពេញតែប៉ុណ្ណោះ។

ព្រឹត្តិការណ៍យោគៈត្រូវបានប្រារព្ធឡើងជា៥ ដំណាក់កាលរួមមានព្រឹត្តិការណ៍បើកឆាកចំនួន ២ដង នៅក្នុងបរិវេណស្ថានទូតនៅភ្នំពេញនៅថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០២១ ព្រឹត្តិការណ៍ធំ គឺធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វគ្គហាត់យោគៈតាមអនឡាញដោយមានការចូលរួមពីរាជបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាគមន៍ឥណ្ឌានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងសិក្ខាសាលាមួយនៃយោគៈ​ និងអាយុវេដាស្តីពីសុខុមាលភាពនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ព្រឹត្តិការណ៍ធំគឺធ្វើឡើងនៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកពី ឯកឧត្ដម ហាប ទូច​ រដ្ឋលេខាធិការតំណាងឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដម សៅ ជីវ័ន្ត​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក ដេវិន អគ្គនាយករងកីឡាក្រសួងអប់រំយុវជន និងកីឡាឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូតវេជ្ជបណ្ឌិត Devyani Khobragade បានថ្លែងអំណរគុណដល់ក្រសួងនានា និងរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រនូវព្រឹត្តិការណ៍យោគៈអន្តរជាតិនាពេលកន្លងមក ហើយបានអំពាវនាវឲ្យប្រជាជនចូលរួមហាត់យោគៈពីផ្ទះក្រោមពាក្យស្លោកថា​ «យោគៈនឹងនៅផ្ទះ»។ ឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ថាការហាត់យោគៈនឹងនាំឲ្យមកនូវភាពសុខដុមរវាងផ្លូវចិត្ត និងកាយ ហើយយោគៈ គឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពស្ងប់អារម្មណ៍ទាំងក្នុងផ្លូវចិត្ត និងកាយ បុរសនិងធម្មជាតិ មនសិការបុគ្គល និងមនសិការសកល។

អត្ថប្រយោជន៍យោគៈផ្សេងទៀតដែលបានលើកឡើងដោយលោកជំទាវឯកអគ្គរដ្ឋទូត រួមមានសារៈសំខាន់នៃក្បាច់ (ឥរិយាបថ) និងការធ្វើសមាធិ និងធ្វើឲ្យខួរក្បាលយើងមានដំណើរការបានល្អ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានអានសារលិខិតរបស់នាយករដ្ឋមន្រ្តីឥណ្ឌាណារិនដ្រាម៉ូឌីក្នុងឱកាសនេះផង ដែរលោកនាយករដ្ឋមន្រ្តីខ្លួនគាត់ជាអ្នកដែលហាត់យោគៈ ការហាត់យោគៈនេះត្រូវចូលរួមហាត់ ដោយឥស្សរជននិងអ្នកហាត់យោគៈដទៃទៀត៕

ប្រភពដោយ៖ ស្ថានទូតឥណ្ឌា